ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរងនគរបាលជាតិ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីកាត់ខ្សែបូរសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តត្រពាំងកំពឹស ក្នុងឃុំខ្សែត្រ ស្រុកកំពង់រោទិ៍។​ - គេហទំព័រ រស្មីភ្នំមាស
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ រស្មីភ្នំមាស មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ>>

Breaking

Post Top Ad

Your Ad Spot

ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរងនគរបាលជាតិ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីកាត់ខ្សែបូរសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តត្រពាំងកំពឹស ក្នុងឃុំខ្សែត្រ ស្រុកកំពង់រោទិ៍។​


ស្វាយរៀង​៖​ ព្រឹក​ថ្ងៃចន្ទ ១រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ លោកឧត្ដមសេនីយ៍​ត្រី​ ពេជ្រ​ វីរៈ​ ស្នង​ការ​នគរបាល​បាល​ខេត្ត​ស្វាយរៀង​ បាន​អញ្ជើញ​ចូលរួម​ ក្នុងពិធីកាត់ខ្សែបូរសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តត្រពាំងកំពឹស ស្ថិតក្នុងភូមិត្រពាំងកំពឹស ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍​ ក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ ​ឯកឧត្ដម​ ឧត្ដមសេនីយ៍​ឯក​ កឹង ឃន អគ្គស្នងការរងនគរបាលជាតិ។ 


ក្នុងពិធីនោះមានការអញ្ជើញចូលរួមពី ព្រះអនុគណ និងព្រះមន្ត្រីសង្ឃស្រុកកំពង់រោទិ៍ លោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក លោក លោកស្រី ស្នងការរងនគរបាលខេត្ត លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រី អភិបាលរងស្រុក លោកនាយក នាយករងរដ្ឋបាលស្រុក ប្រធាន អនុប្រធាន ក្រុមការងារចុះជួយឃុំខ្សែត្រ  ក្រុមប្រឹក្សាឃុំ និងថ្នាក់ដឹកនាំភូមិក្នុងឃុំខ្សែត្រ សប្បុរសជននានា តាជី យាយជី និងអាចារ្យគណៈកម្មការវត្ត លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ សិស្សានុសិស្ស សរុបវត្តមាន ប្រមាណ ៧០០នាក់។





























No comments:

Post a Comment

Pages