នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង០៨:៣០នាទី លោកឧត្ដមសេនីយ៍ទោ ចេវ ហាក់ ស្នងការរងទទួលដឹកនាំការងារនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភះ និងលើកទិសដៅការងារសម្រាប់ខែមិនា ឆ្នាំ២០២៣។ ដោយមានការចូលរួមពី លោកវរសេនីយ៍ឯក លៀក ចាន់រាបសា អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ លោក-លោកស្រីអធិការរង លោកនាយផ្នែក និង លោកនាយប៉ុស្តិ៍ទាំង៥ នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ៕
+ខ្លឹមសារប្រជុំ
-បញ្ហាសន្តិសុខនៅក្នុងមូលដ្ឋាន
-បំរើសេវាសាធារណៈ ការផ្ដល់សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ឌ លិខិតស្នាមផ្សេងៗ។
-អនុវត្ត គោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្តិភាព ៖
+ បញ្ហាក្មេងទំនើង
+បញ្ហាគ្រឿងញៀន
+បញ្ហាល្បែងសុីសងគ្រប់ប្រភេទ
-ក្ដាប់ពត៍មាន ពីសកម្មភាព គណៈបក្សប្រឆាំង និងចលនាផ្សេងៗ
-គ្រប់គ្រងកម្លាំង មានសភាពការណ៍គឺត្រូវមានកម្លាំងអន្តរាគមន៍អោយទាន់ពេលវេលា
-លើកទឹកចិត្ត ចំពោះមន្រី្តដែលមានស្នាដៃល្អ
-ស្រាវជ្រាវមុខសញ្ញាចាស់ និង មុខសញ្ញាដែលទើបដោះលែង
-អនុវត្ត ដីកា និងឆ្លើយតបឲ្យបានទាន់ពេលវេលា
-រៀបចំផែនការ ការពារ
+ពិធីផ្សេងៗ ដែលសម្ដេចតេជោ អញ្ជើញ ឬ ថ្នាក់ដឹកនាំ
+ព្រឹត្តិការណ៍ SEGAME — PARA GAME
-រៀបចំសណ្ដាប់ធ្នាប់ ការលក់ដូរលើចិញ្ចីមផ្លូវ ការលក់ដូរចល័ត
-បន្តរឹតបន្តឹងច្បាប់ចរាចរណ៍ និងគ្រឿងស្រវឹងពេលយប់
No comments:
Post a Comment