ខ្ញុំបាទ បានចូលរួមកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្ត លើកទី៤៥ អាណត្តិទី៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត ដែលផ្តោតលើរបៀបវារៈសំខាន់ៗដូចខាងក្រោម÷
-ពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៤៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត
-ពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្តីព្រាងរបាយការណ៍ប្រចាំខែមករា ឆ្នាំ២០២៣ ស្ដីពីការអនុវត្ត ការងាររបស់រដ្ឋបាលខេត្ត
-ពិនិត្យ ពិភាក្សា និងអនុម័ត លើកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៣-២០២៥ របស់ខេត្តកណ្តាល
-ពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្ដីណែនាំស្តីពីដំណើរការរៀបចំកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ (២០២៤-២០២៦) របស់ខេត្តកណ្តាល
- លិខិតលេខ ២១១ ស.ជ.ណ ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០១៣ របស់ក្រសួងមហាផ្ទៃ ស្តីពីការវ រៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលរាជធានី ខេត្ត
- លិខិត ០៤៧ សជណ ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ របស់ក្រសួងទេសចរណ៍ ស្ដីពី ការពង្រឹងការគ្រប់គ្រងអាជីវកម្ម និងបុគ្គលិកនារីបម្រើការសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅតាមអាជីវកម្ម ក្លឹបកម្សាន្ត ខារ៉ាអូខេ គ្រួសាល ឌីស្គូតែក និងបៀរ ហ្គាន
-បញ្ហាផ្សេងៗ៖
No comments:
Post a Comment