រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំសិក្សា រៀបចំគម្រោងផែនការ និងថវិកា សាងសង់សំណង់អគាររដ្ឋបាលក្រុងអរិយក្សត្រ និងក្រុងសំពៅពូន - គេហទំព័រ រស្មីភ្នំមាស
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ រស្មីភ្នំមាស មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ>>

Breaking

Post Top Ad

Your Ad Spot

រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំសិក្សា រៀបចំគម្រោងផែនការ និងថវិកា សាងសង់សំណង់អគាររដ្ឋបាលក្រុងអរិយក្សត្រ និងក្រុងសំពៅពូន

  កណ្តាល៖ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាការងាររបស់គណ:កម្មការត្រៀមរៀបចំ និងដាក់ឱ្យដំណើរការក្រុងអរិយក្សត្រ និងក្រុងសំពៅពូន និងរៀបចំគម្រោងផែនការ និងថវិកា សាងសង់សំណង់អគាររដ្ឋបាលក្រុង ដោយមានការអញ្ជើញចូលរួមពីកងកម្លាំងទាំងបី លោកអភិបាលស្រុកកោះធំ និងអភិបាល ស្រុកល្វាឯម ព្រមទាំងនាយករដ្ឋបាលខេត្តកណ្ដាល និងមន្ទីរពាក់ព័ន្ធជុំវិញខេត្ត នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅសាលប្រជុំសាលាខេត្តកណ្តាល។

កិច្ចប្រជុំនេះមានគោលបំណង សិក្សា និងសហការរៀបចំគម្រោងផែនការ និងថវិកា សម្រាប់ការសាងសង់សំណង់អគាររដ្ឋបាល និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធសហការជា មួយក្រសួង ស្ថាប័នពាក់ព័ន្ធក្នុងការសម្របសម្រួល និងដោះស្រាយផលប៉ះពាល់ដែល កើតឡើងពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា ប្រសិនបើមាន និងសម្រប សម្រួល និងគាំទ្រការអនុវត្តការងាររៀបចំបញ្ជីការ បញ្ជីឯកសារ បញ្ជីមន្ត្រី បុគ្គលិក បញ្ជីកិច្ចសន្យា បញ្ញើថវិកា និងសាច់ប្រាក់ និងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិផ្សេងៗ ដែលត្រូវផ្ទេរសិទ្ធិ និងការទទួលខុសត្រូវពីរដ្ឋបាលស្រុកបច្ចុប្បន្នទៅឱ្យរដ្ឋបាលក្រុង ដែល បង្កើតថ្មី ធានាឱ្យរដ្ឋបាលក្រុងដែលបង្កើតថ្មី អាចដំណើរការការងាររបស់ខ្លួនស្របតាមច្បាប់ រៀបចំអង្គការ និងលិខិតបទដ្ឋានគតិយុត្តកំណត់ព្រមទាំងសហការសម្របសម្រួល និងដោះស្រាយបញ្ហាផ្សេងៗ ដើម្បីធានាដល់ការចាប់ផ្ដើមដំណើរការនៃរដ្ឋបាលក្រុង ដែលបង្កើតថ្មីឱ្យមានភាពរលូន និងទទួលបានជោគជ័យ អនុវត្តន៍ភារកិច្ចផ្សេងៗទៀតតាមការ ចាំបាច់ និង តាមការណែនាំរបស់ក្រសួងមហាផ្ទៃ និង ក្រសួង ស្ថាប័នពាក់ព័ន្ធ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ រដ្ឋាភិបាលកម្ពុជាបាន សម្រេចបង្កើតក្រុង «ក្រុងសំពៅពូន» នៃខេត្តកណ្តាល ដោយកាត់យកឃុំចំនួន៥ ពីស្រុកកោះធំ គឺឃុំឈើខ្មៅ ឃុំព្រែកជ្រៃ ឃុំព្រែកស្ដី ឃុំជ្រោយតាកែវ និងឃុំសំពៅ និង« ក្រុងអរិយក្សត្រ» ដោយត្រូវកាត់យកឃុំចំនួន៦ ពីស្រុកខ្សាច់កណ្តាល និងឃុំចំនួន៥ នៅស្រុកល្វាឯម៕ ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល) សម្រួលផ្សាយដោយ៖ ដារា

No comments:

Post a Comment

Pages