មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បើកកិច្ចប្រជុំបូកសរុប លទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ - គេហទំព័រ រស្មីភ្នំមាស
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ រស្មីភ្នំមាស មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ>>

Breaking

Post Top Ad

Your Ad Spot

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បើកកិច្ចប្រជុំបូកសរុប លទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣

 កំពង់ចាម ៖ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាមនៅព្រឹកថ្ងៃចន្ទ ៨រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បើកកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃ គណៈអភិបាលខេត្តកំពង់ចាម ដោយមានការចូលរួមពីសំណាក់ នាយករដ្ឋបាល កងកម្លាំង ទាំងបី ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង-ស្រុកទាំង១០ មន្ត្រីរាជការចំណុះឱ្យមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ រួមនិងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

លោក ស៊ឹម ថាវីរះ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាមបាន ឡើងធ្វើរបាយការណ៍សង្ខេបរបស់វិស័យកសិកម្មដោយបញ្ជាក់ថា:សម្រាប់ឆ្នាំ២០២២ ការ បង្កបង្កើនផលដំណាំស្រូវឆ្នាំ២០២២នេះ សម្រេចបាន ១៤៧ ៤២២ហិកតា ក្នុងនោះ ការបង្កបង្កើនផលដំណាំស្រូវរដូវវស្សាសម្រេចការដាំដុះបាន ១០១ ៦៤៧ហិកតា ស្មើនឹង ១១៧,៥១ភាគរយ នៃផែនការ ៨៦ ៥០០ហិកតា និងការបង្កបង្កើនផលដំណាំស្រូវរដូវប្រាំង សម្រេចបានលើផ្ទៃដី ៤៥ ៧៧៥ហិកតា ស្មើ និង១០៨,៩៨ភាគរយ នៃផែនការ ៤២ ០០០ហិកតា ដែលទទួលបានបរិមាណផលស្រូវសរុបចំនួន៥៤៥ ៥២១តោន ។ 

តាមការធ្វើតុល្យភាពស្បៀងសម្រាប់ឆ្នាំ២០២៣ បន្ទាប់ពីបានធ្វើការកាត់ចេញ១៣ភាគរយ សម្រាប់ទុកពូជ និងបាត់បង់ពេលប្រមូលផល - ស្រូវចំណីនៅសល់ ក្រោយពីកាត់ចេញ ១៣ភាគរយ ខេត្តទទួលបានបរិមាណសរុបស្បៀងដែល គិតជាអង្ករប្រមាណ ជាង៣០៣៧៤០តោន ហើយតម្រូវការស្បៀងមួយឆ្នាំសម្រាប់ខេត្ត មាន ប្រមាណជាង១៤១៤០៥តោន ដូចនេះបរិមាណអង្ករលើសមានចំនួនប្រមាណជាង ២៥៣ ៦៥៨តោន គិតជាស្រូវ ២៥៣៦៥៨តោន។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានកោតសរសើរ

និងវាយតម្លៃខ្ពស់ដែលថ្នាក់ដឹកនាំនិងមន្ត្រី រាជការនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ សម្រេចបានក្នុងឆ្នាំ២០២២កន្លងមក ដែលវិស័យកសិកម្មនៅតែមានតួនាទីដ៏សំខាន់ ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ច ធានាសមធម៌ ធានាសន្តិសុខស្បៀង និងជំរុញការ អភិវឌ្ឍសេដ្ឋកិច្ចជនបទ។

ឯកឧត្តម អ៊ុន ចាន់ដា បានជំរុញ ដល់មន្ត្រីកសិកម្មទាំងអស់ត្រូវយកចិត្តទុកដាក់ ជាសំខាន់លើការបន្តធ្វើទំនើបកម្ម វិស័យកសិកម្ម តាមរយៈការបង្កើន ផលិតភាព ដោយបាន ជំរុញការអនុវត្ត វិធានការចាំបាច់ មួយចំនួនរួមមាន ការកសាង និងកែលម្អហេដ្ឋារចនា សម្ព័ន្ធនិងសេវា ដែលបម្រើដល់ផលិតកម្មកសិកម្ម។ ការចងក្រងបង្កើជាសមាគម កសិកម្ម

ដើម្បីផ្តល់ការងារដល់ពលរដ្ឋ ប្រមូលអ្នកជំនាញនិងបទពិសោធន៍លើផ្នែកកសិកម្ម ក្នុងការចែករំលែកលើបទពិសោធន៍ផ្នែកកសិកម្មដល់កសិករ។ បង្កើនការផ្តល់សេវាផ្សព្វផ្សាយ បច្ចេកទេសកសិកម្មដល់កសិករ ការស្រាវជ្រាវ បច្ចេកទេសកសិកម្ម សំដៅបង្កើនទិន្នផល ដំណាំ បង្កើនប្រាក់ចំណេញ ព្រមទាំងការកសាង និងពង្រឹងសមត្ថភាពធនធានមនុស្ស និងស្ថាប័ន ដើម្បីជំរុញការអភិវឌ្ឍវិស័យកសិកម្ម។

ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ថា កិច្ចប្រជុំបូកសរុបលទ្ធផលការងារនេះមាន សារៈសំខាន់ណាស់ដែរមានការធ្វើបទបង្ហាញ ពីចំណុចខ្លាំងនិងខ្សោយដើម្បីអនុវត្តបន្ត សម្រាប់វិស័យកសិកម្មនេះ។ ត្រូវបង្កើនកិច្ចសហការជាមួយបណ្តាមន្ទីរ អង្គភាព អង្គការដៃគូអភិវឌ្ឍពាក់ព័ន្ធបន្ថែម និងពិនិត្យ ដោះស្រាយសម្រួលរាល់បញ្ហាប្រឈម ផ្សេងៗដែលបានជួបប្រទះនាពេលកន្លងមក។បន្តពង្រឹងការគ្រប់គ្រងធនធានជលផល និង ការគ្រប់គ្រងធនធានព្រៃឈើ និងសត្វព្រៃ ប្រកបដោយនិរន្តរភាពដោយសហការជាមួយ សមត្ថកិច្ចពាក់ព័ន្ធ ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យ មានប្រសិទ្ធភាពបំផុត៕ដោយ ឆាយ ម៉ុត សម្រួលផ្សាយដោយ៖ ដារា

No comments:

Post a Comment

Pages