កំពង់ធំ៖ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នៅព្រឹកថ្ងៃចន្ទ ៨រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានរៀបចំពិធីផ្សព្វផ្សាយ សភាពការណ៍ថ្មីៗ ដែលកើតមានឡើងប្រចាំសប្តាហ៍ និងប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាល ក្នុងការលុបអាជ្ញាប័ណ្ណរបស់បណ្ដាញសារព័ត៌មាន វីអូឌី (VOD)។ ពិធីផ្សព្វផ្សាយនេះ ស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំយោធភូមិភាគទី៤។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា ក្នុងនាមនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង នូវចំណាត់ការ របស់រាជរដ្ឋាភិបាល កម្ពុជា ចំពោះការលុបអាជ្ញាប័ណ្ណរបស់បណ្ដាញសារព័ត៌មានវីអូឌី (VOD) បន្ទាប់ពី បណ្ដាញសារព័ត៌មាននេះបានផ្សព្វផ្សាយបំភ្លើសបំភ្លៃការពិត ដោយមានបំណង បំផ្លាញ កិត្តិយសដល់ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជានិងប្រមុខកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ព្រមទាំងថ្នាក់ដឹកនាំនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ចំណុះឱ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤សូមអំពាវនាវឱ្យបណ្ដាញសារព័ត៌មាន ផ្សេងៗទៀត សូម បំពេញ តួនាទីរបស់ខ្លួនទៅតាមក្រមសីលធម៌និងវិជ្ជាជីវៈឱ្យបានត្រឹមត្រូវ ដើម្បីរួមចំណែក ធ្វើជាកញ្ចក់ ឆ្លុះបញ្ចាំងសង្គមការពិត នឹងដើម្បីអភិវឌ្ឍន៍មាតុភូមិកម្ពុជាយើង ឱ្យកាន់តែប្រសើរឡើង ថែមទៀត។
នៅក្នុងឱកាសនេះផងដែរ នាយទាហាន នាយទាហានរងនិងពលទាហានទាំងអស់ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤បានសូម ប្រកាសជាថ្មី ទៀតក្នុងការគាំទ្រយ៉ាងពេញទំហឹងនូវបេក្ខភាពឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការ រងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ជានាយករដ្ឋ មន្ត្រី នៅពេលអនាគត៕ដោយ ស៊ុម វណ្ណា សម្រួលផ្សាយដោយ៖ ដារ៉ា


No comments:
Post a Comment