កំពង់ចាម. លោកឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងពីធីសន្និបាតបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០២២ និងលេីកទិសដៅឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។
ក្នុងពិធីនេះដែ ក៏មានការអញ្ជេីញចូលរួមពី ឯកឧត្តម រដ្ឋមន្រ្តី រដ្ឋលេខាធិការ-អនុរដ្ឋលេខាធិការក្រសួងពាក់ព័ន្ធ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម លោកជំទាវ អគ្គស្នងការរងនគរបាលជាតិ ឯកឧត្ដម ប្រធាន-អនុប្រធាននាយកដ្ឋាន ចំណុះក្រសួងមហាផ្ទៃ ឯកឧត្តម អភិបាលរាជធានី-ខេត្ត ស្នងការនគរបាល-ស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន មេបញ្ជាការកងរាជអាវុធហត្ថ រាជធានី-ខេត្ត អភិបាលខណ្ឌ និងក្រុងរាជធានី-ខេត្ត និងសមាជិកសមាជិកា ពាក់ព័ន្ធមួយចំនួនទៀតផងដែរ ៕
No comments:
Post a Comment