ជន​ក្លែង​ជា​អាវុធហត្ថ និង​កាន់កាប់​អាវុធ​ខុសច្បាប់ ត្រូវបាន អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ - គេហទំព័រ រស្មីភ្នំមាស
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ រស្មីភ្នំមាស មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ>>

Breaking

Post Top Ad

Your Ad Spot

ជន​ក្លែង​ជា​អាវុធហត្ថ និង​កាន់កាប់​អាវុធ​ខុសច្បាប់ ត្រូវបាន អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ

 


​នៅ​ថ្ងៃ​ទី​០៣ ខែ​មីនា ឆ្នាំ​២០២៣  ​កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ នៅ​ចំណុច ផ្ទះ​កោស​ជប់​ម៉ាស្សា ផ្លូវ​៣០​ម៉ែត្រ ភូមិ​ស្រែ​ជំរៅ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ ពាក់​ពន្ធ័​ករណី​ក្លែងបន្លំ​ជា​កងរាជអាវុធហត្ថ ដើរ​ប្រមូល​លុយ​តាម​កន្លែង​ម៉ាស្សា​កោស​ជប់ ព្រមទាំង​កាន់កាប់​អាវុធ​ខុសច្បាប់​។​

​ជនសង្ស័យ ឈ្មោះ ស៊ី កប ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន បន្ទប់​ជួល ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ បាន​ក្លែង​ពាក់​ឯកសណ្ឋាន​អាវុធហត្ថ ដាក់ឈ្មោះថា ហេង សុភក្ក្រ និង​ពាក់​ស​ក្ក័ ថ្នាក់​អនុសេនីយ៍ឯក កាន់កាប់​អាវុធ​ខ្លី​០១​ដេ​ី​ម ម៉ាក​K៥៤ លេខ​១៩៥២ បង់​០១ គ្រាប់​០៧​គ្រាប់ អា​ឌី​១​គ្រឿង ស្រោម​កាំភ្លើង​០១ ម៉ូតូ ០១​គ្រឿង ម៉ាកវ៉េវ​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1JV-2940 ធ្វើ​សកម្មភាព ដើរ​ប្រមូល​លុយ​តាម​កន្លែង​ម៉ាស្សា​កោស​ជប់ ក្នុង​ភូមិសាស្ត្រ ខណ្ឌដង្កោ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌ​មានជ័យ​។
​ក្រោយពេល​ស្តាប់​ចម្លើយ​ជនសង្ស័យ បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ក្លែងបន្លំ ឯកសណ្ឋាន​កងរាជអាវុធហត្ថ ដើរ​ប្រមូល​លុយ​តាម​កន្លែង​ម៉ាស្សា​កោស​ជប់ ព្រមទាំង​កាន់កាប់​អាវុធ​ខុសច្បាប់ ពិតប្រាកដ​មែន​។​
​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវបាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សុំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​



 

No comments:

Post a Comment

Pages