ឧត្តរមានជ័យ នៅព្រឹកថ្ងៃអាទិត្យ ទី២៦ ខែមីនា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងសហការីបានអមដំណេីរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញដឹកនាំគណៈប្រតិភូខេត្តកំពង់ចាម ចុះជួបសួរសុខទុក្ខ និងនាំយកអំណោយផ្តល់ជូនកងទ័ពសមរភូមិមុខ ដែលជាសម្ព័ន្ធមេត្រីភាពរវាងរដ្ឋបាលខេត្តកំពង់ចាម និងកងពលតូចអន្តរាគមន៍លេខ៦ ស្ថិតក្នុងស្រុកត្រពាំងប្រាសាទ ឧត្តរមានជ័យ ។
សូមបញ្ជាក់ថា អំណោយដែលនាំមកផ្តល់ជូនកងទ័ព នាឱកាសនេះរួមមាន៖
ជូនអង្គភាពសម្រាប់កសាងអគារមន្ទីរពេទ្យថវិកាចំនួន៥មុឺនដុល្លា ជូនលោកមេបញ្ជាការកងពលធំអន្តរាគមន៍លេខ២ថវិកា១០លានរៀល ជូនមេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៦ថវិកា៥លានរៀល និងមេបញ្ជាការរងកងពលតូចចំនួន១២នាក់ ក្នុងម្នាក់ៗថវិកា៤០មុឺនរៀល ជូននាយទាហាន នាយទាហានរង និងពលទាហានចំនួន ១,៤៣១នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា៥មុឺនរៀល ក្នុងនោះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មឧបត្ថម្ភស្រូវពូជ២០តោន និង ឯកឧត្តម ប៉ាន សូរស័ក្ខិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឧបត្ថម្ភស្រូវពូជ៥តោន ឧបត្ថម្ភភេសជ្ជៈចំនួន៤០០កេស មីចំនួន ៤០០កេស ម៉ាស់ក្រណាត់ចំនួន ៦មុឺនម៉ាស់ ឧកញ៉ា ហេង ឡុង ឧបត្ថម្ភចេកអំបូងលឿងចំនួន ២០០កេស ឧបត្ថម្ភថ្នាំពេទ្យមួយចំនួន ស្កសរ២០០គីឡូក្រាម ត្រីខចំនួន២០កេស ឆៃប៉ូវចំនួន៣០០គីឡូក្រាម ពងទាចំនួន២០០០គ្រាប់៕
No comments:
Post a Comment