លោកស៊ីម គង់ និងលោកប៉ាក ជាតិ សូមជួយតាមដាន និងចាត់វិធានការណ៌ ចំពោះទីតាំងល្បែងស៊ីសងមាន់ជល់អន ឡាញ ក្រុម៣៨ ចំនួន៤ឃុំ ក្នុងស្រុកស្រីសន្ធរ។ - គេហទំព័រ រស្មីភ្នំមាស
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ រស្មីភ្នំមាស មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ>>

Breaking

Post Top Ad

Your Ad Spot

លោកស៊ីម គង់ និងលោកប៉ាក ជាតិ សូមជួយតាមដាន និងចាត់វិធានការណ៌ ចំពោះទីតាំងល្បែងស៊ីសងមាន់ជល់អន ឡាញ ក្រុម៣៨ ចំនួន៤ឃុំ ក្នុងស្រុកស្រីសន្ធរ។



កំពង់ចាម៖ទីតាំងល្បែងស៊ីសងមាន់ជល់អនឡាញ របស់ក្រុម៣៨ ចំនួន៤ឃុំ។ទី១ភូមិអូរលាវ ឃុំផ្ទះកណ្តាល។ទី២ភូមិត្នោត ឃុំឬស្សីស្រុក។ទី៣ភូមិមាន់ដប់ ឃុំមានជ័យ។ទី៤ភូមិស្វាយ ឃុំស្វាយសាច់ភ្នំ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

ដែលគេសង្ស័យថា បានលួចលាក់បើកលេងយ៉ាងអនាធិបតេយ្យ ក្នុងនោះខណះ ពេលដែលក្រុមអ្នកសារព័ត៌មាន ទៅដល់ទីតាំងលួចលាក់ល្បែងស៊ីសងមាន់ជល់អនឡាញខាងលើ ប៉ុន្តែត្រូវបានម្ចាស់ទីតាំងខាងលើ ដូចបានដឹងជាមុន ពួកគេបាននាំគ្នាបិទ
ទ្វាទីតាំងខាងលើរត់គេចបាត់អស់។

សូមជម្រាបថា៖ កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗ​នេះ​ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃកម្ពុជា​ បានចេញ​បទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន​ សម្តេច​តេជោ​ ហ៊ុន​ សែន បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរ​ស្រុក ក្រុង ខេត្តណា ដែលមិនទប់​ស្កាត់និងមិនបង្ក្រាប បទល្មើសល្បែងស៊ីសង នៅ​ក្នុងមូលដ្ឋានរបស់ខ្លួនទេ​ ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។

ពាក់ព័ន្ធជុំវិញករណីល្បែងស៊ីសងមាន់ជល់អនឡាញខាងលើនេះលោកស៊ីម គង់ ចៅហ្វាយស្រុកស្រីសន្ធរ និងលោកប៉ាក ជាតិ អធិការស្រុកស្រីសន្ធរ សូមជួយតាមដាន និងចាត់វិធានការណ៌ចំពោះទីតាំងល្បែងស៊ីសង មាន់ជល់អនឡាញខាងលើ អោយខាងតែបាន ដើម្បីអនុវត្តន៌តាមបទបញ្ជារបស់សម្តេចតេជោហ៊ុនសែនស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសងនៅទូទាំងរាជធានីខេត្ត ពិសេសអនុវត្តន៌នូវគោលនយោបាយភូមិ ឃុំ មានសុវត្ថភាព របស់ក្រសួងមហាផ្ទៃ។ពាក់ព័ន្ធជុំវិញករណីល្បែងស៊ីសងខាងលើនេះ លោកប៉ាក ជាតិ បានប្រាប់(សាន់ដេ)តាមសារTelegram ថា?បើបានវាបិទល្អហើយ។

No comments:

Post a Comment

Pages