នៅរសៀល​ថ្ងៃ​ទី០៩​ ខែមេសា​ ឆ្នាំ​២០២៣នេះ​ លោក​ឧត្ដមសេនីយ៍​ត្រី​ ហេង​ វុទ្ធី​ ស្នងការនគរបាល - គេហទំព័រ រស្មីភ្នំមាស
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ រស្មីភ្នំមាស មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ>>

Breaking

Post Top Ad

Your Ad Spot

នៅរសៀល​ថ្ងៃ​ទី០៩​ ខែមេសា​ ឆ្នាំ​២០២៣នេះ​ លោក​ឧត្ដមសេនីយ៍​ត្រី​ ហេង​ វុទ្ធី​ ស្នងការនគរបាល


ខេត្ត​កំពង់ចាម​ អញ្ញើញ​ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការងារចាំបាច់មួយចំនួន​ និងផែនការការពារ​ សន្តិសុខ​ រក្សា​សុវត្ថិភាព​ សណ្ដាប់ធ្នាប់​ សាធារណៈ​ នាឱកាសបុណ្យប្រណៃជាតិ​ និងពិធីផ្សេងៗ​ នាពេលខាងមុខនេះ​ ដល់កងកម្លាំង​ នៃផែនការងារនគរបាលសណ្ដាប់ធ្នាប់÷


១-ផ្សព្វផ្សាយ​ផែនការ​ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ​

២-ផ្សព្វផ្សាយ​ផែនការ​ការពារ​ បុណ្យ​ចូលឆ្នាំ​ប្រពៃណីជាតិខ្មែរ​

៣-ត្រៀមផែនការ​ ការពារ​ សន្តិសុខ​ សុវត្ថិភាព​ សណ្ដាប់ធ្នាប់​ សាធារណៈ​ ក្នុង​ពិធី​បុណ្យ​គម្រប់​ខួប​មួយឆ្នាំ​របស់​សម្ដេច​ឧត្តម​ទេពញាណ​ នាពេលខាងមុខ​នេះ​

៤-ពង្រឹង​លេីផែនការ​ការពារ​ ការប្រកួត​កីឡាអាសុីអាគ្នេ​យ៍លេីកទី៣២​ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលេីកទី១២​ ឆ្នាំ​២០២៣​

៥-ពង្រឹង​លេីការអនុត្តការងារជំនាញ​ គ្រប់ការិយាល័យ​ នៃផែនការងារនគរបាលសណ្ដាប់ធ្នាប់

៦-ណែនាំ​ ឲ្យ​មានការផ្លាស់ប្ដូរ​និងការកែប្រែ​ឥរិយាបថ​ របស់មន្រ្តីអនុវត្តច្បាប់

៧-ការបែងចែកកម្លាំង​ ដែលត្រូវបន្តធានានិរន្តរភាពសង្គម​ និងខិតខំដោះស្រាយលំហូរចរាចរណ៍ និងត្រៀមកម្លាំងដោះស្រាយហេតុការណ៍នានាជាយថាហេតុ​ ព្រមទាំងវិធានការផ្សព្វផ្សាយអប់រំ​ ស្ដីពី​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​

៨-ពង្រឹង​កត្តា​សាមគ្គី​ភាព​ផ្ទៃក្នុង​

៩-ពង្រឹង​វិន័យរបស់កងកម្លាំង​នគរបាល​ជាតិ​ ។



No comments:

Post a Comment

Pages