បន្ទាយមានជ័យ៖នៅព្រឹកថ្ងៃចន្ទ ៦រោច ខែ ចេត្រ ឆ្នាំខាលចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី ១១ ខែមេសា ឆ្នាំ២០២៣នេះនៅវេលាម៉ោង០៨នឹង០០នាទីព្រឹក ដោយអនុវត្តតាមការណែនាំពី លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យនិងអនុវត្តតាមបទបញ្ជាផ្ទាល់របស់លោកវរៈសេនីយ៍ឯក សៅ សារឿន អធិការ នគរបាលក្រុងប៉ោយប៉ែត បានដាក់បទបញ្ជាដល់លោកអធិការរង គ្រប់ផ្នែកជំនាញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៥ សង្កាត់ អនុវត្តតាមបទបញ្ជាថ្នាក់លើដាក់ជូន ចុះធ្វើការល្បាតជាប្រចាំ នឹងឈរជើងតាមគោលដៅសំខាន់ៗដែលងាយរងគ្រោះ ដើម្បីរក្សាការពារសន្តិសុខជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននឹងបង្កាលទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទ នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខនេះ។
លោកវរសេនីយ៍ត្រី សួន ស៊ីម៉ាប់ ប៉ុស្តិ៍នគបាលរដ្ឋបាលប៉ោយប៉ែត ធ្វើការកិច្ចប្រជុំផ្សព្វផ្សាយ ដល់កម្លាំងប្រជាការពារភូមិ ទាំង៦ភូមិនៅក្នុងសង្កាត់ប៉ោយប៉ែត និងដាក់ផែនការការពារសន្តិសុខជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាននិងទីវត្តអារាមសម្រាប់ថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពីណៃជាតិ (កម្លាំងប្រជាការពារចូលរួមមានចំនួន៨០នាក់ស្រី០៣នាក់)
ឆ្លៀតឱកាសនោះដែរ៖លោកវរសេនីយ៍ត្រីសួន ស៊ីម៉ាក់នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ប៉ោយប៉ែត ក៏បានផ្ដែផ្ដាំដល់បងប្អូនប្រជាពលរដ្ឋ បើមានការបន្ទាន់ ឬអសន្តិសុខណាមួយកើតឡើងនៅក្នុងមូលដ្ឋានបងប្អូនរស់នៅ សូមបងប្អូនប្រជាពលរដ្ឋ រាយការណ៍មក កងកម្លាំងឈរជើងតាមគោលដៅ នៅជិតផ្ទះបងប្អូន ឬ ទំនាក់ទំនងតាមលេខទូរសព្ទទាន់ហេតុការណ៍របស់ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ប៉ោយប៉ែតមានលេខ ០៦៨-២៨២៨៨៤-០៩២-២៨២៨៨៤ដើម្បីចាត់ឱ្យកម្លាំងចុះធ្វើការបង្ក្រាបបានទាន់ពេលវេលាផងដែរ
No comments:
Post a Comment