ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ត្រៀមកម្លាំងទូទាំងការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ខាងមុខនេះ - គេហទំព័រ រស្មីភ្នំមាស
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ រស្មីភ្នំមាស មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ>>

Breaking

Post Top Ad

Your Ad Spot

ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ត្រៀមកម្លាំងទូទាំងការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ខាងមុខនេះ














ខេត្តត្បូងឃ្មុំៈ នៅព្រឹកថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងលោក លោកស្រី ស្នងការរង បានដឹកនាំកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ប្រជុំជួរត្រួតពិនិត្យកម្លាំង គោរពទង់ជាតិ និងផ្សព្វផ្សាយផែនការចំពោះមុខ។

១. ផ្សព្វផ្សាយសារជូនពររបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជូនចំពោះកងកម្លាំងនគរបាលជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី អានដោយលោកវរសេនីយ៍ឯក ឡាយ ឧត្តម ស្នងការរង ទទួលផែនការងារសេនាធិការ
២.លោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនគរបាលខេតត្បូងឃ្មុំ ដាក់ចេញនូវផែនការមួយចំនួនៈ
-សហការជាមួយអាជ្ញាធរ គ្រប់ថ្នាក់ កម្លាំងប្រជការពារ ចូលរួមផ្សព្វផ្សាយ ការបង្ការ គ្រោះអគ្គិភ័យ និងល្បាតក្នុងភូមិសាស្រ្តទទួលខុសត្រូវ
- ការថតផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ជូនប្រជាពលរដ្ឋក្នុងដែលអញ្ជើញមកលេងស្រុកកំណើត ពេលចូលឆ្នាំថ្មី
- នគរបាលចរាចណ៍បន្តយកចិត្តទុកដាក់ សម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ ធ្វើដំណើរក្នុងខេត្ត និងឆ្លងកាត់ខេត្ត
- គ្រប់កម្លាំងទាំងត្រូវអនុត្តតាមផែនការដែលបានកំណត់ ការពារសុវត្ថិភាពការរៀបចំសង្ក្រាន្តខេត្តត្បូងឃ្មុំ ថ្ងៃទី១៤ ដល់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ រៀបចំដោយរដ្ឋបាលខេត្ត
- ពង្រឹងកម្លាំងប្រចាំបញ្ជា ក្នុងលោកឧត្តមសេនីយស្នងការ បានឧបត្ថម្ភវេនប្រចាំបញ្ជា ពិសេសសម្រាប់ថ្ងៃចូលឆ្នាំ ដោយក្នុងមួយវេន ១,០០០,០០០រៀល និងភេសជ្ជៈ ១០កេស សរុបចំនួន ៥,០០០,០០០រៀល ភេសជ្ជៈ ៥០កេស
- គ្រប់ផែនការងារជំនាញ ត្រូវបែចែកកម្លាំងប្រចាំការ និងធ្វើការផ្លាស់ប្តូរវេនដើម្បីឱ្យបងប្អូន បានជួបជុំគ្រួសារ និងអបអរសាទរបុណ្យចូលឆ្នាំថ្មីផងដែរ
៣. ការត្រៀមកម្លាំងការពារ ព្រឹត្តការណ៍ប្រកួតកីឡា អាស៊ីអាគ្នេហ៍ លើកទី៣២ និងកីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេម លើកទី១២
៤. ការពារដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អណត្តីទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។
ជាទីបញ្ចប់ លោកឧត្តមសេនីយ៍ទោស្នងការ បានជូនពរកម្លាំងនគរបាលខេត្តត្បូងឃ្មុំ និងក្រុមគ្រួសារ ក្នុងឱកាសឆ្នាំថ្មីប្រពែណីខ្មែរ និងបានរៀបចំសិល្បៈរបាំត្រុដតាមបែបប្រពៃណីខ្មែរ ដែលសម្តែងដោយក្រុមសិល្បៈ របស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តត្បូងឃ្មុំ។

No comments:

Post a Comment

Pages