លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ចាត់អោយតំណាង នាំយកអំណោយ ដ៌ថ្លៃថ្លៃរបស់ឯកឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ឧបត្ថម្ភ​ដល់មន្រ្តីនគរបាល​មួយរូប​ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ - គេហទំព័រ រស្មីភ្នំមាស
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ រស្មីភ្នំមាស មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ>>

Breaking

Post Top Ad

Your Ad Spot

លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ចាត់អោយតំណាង នាំយកអំណោយ ដ៌ថ្លៃថ្លៃរបស់ឯកឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ឧបត្ថម្ភ​ដល់មន្រ្តីនគរបាល​មួយរូប​ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ

 


កំពង់ចាម៖នៅរសៀល​ថ្ងៃ​សៅរ៍​ ទី​០១​ ខែមេសា​ ឆ្នាំ​២០២៣នេះ​ លោក​ឧត្ដមសេនីយ៍​ត្រី​ ហេង​ វុទ្ធី​ ស្នងការនគរបាលខេត្ត​កំពង់ចាម​ បានចាត់អោយលោកវរសេនីយ៍​ឯក​ អុឹង​ ប៊ុន​ អធិការ​នគរបាល​ក្រុង​កំពង់ចាម​ ចុះសួរសុខទុក្ខ​អំពីស្ថានភាពជំងឺរបស់លោកអនុសេនីយ៍ឯក ឯល ចាន់ធឿន អត្តលេខ: ៤៧០២២ ឋាន: នាយរងផ្នែកពិនិត្យវិភាគកន្លែងកើតហេតុ នៃអធិការដ្ឋាននគរបាលក្រុងកំពង់ចាម ដែលមានជំងឺមហារីកដៃ យូរឆ្នាំមកហើយ។


សូមជម្រាបថា?  ការព្យាបាលជំងឺរបស់លោកអនុសេនីយ៍ឯក ឯល ចាន់ធឿន មិនជានោះឡើយ ហេីយត្រូវបានក្រុមគ្រួសារ បន្ដនាំយកទៅព្យាបាលនៅមន្ទីរពេទ្យរុស្សុី ដែលបច្ចុប្បន្នកំពុងរងចាំការវះកាត់ដៃម្ខាង​ ។

ក្នុង​ឱកាស​នោះ​ដែរ​ លោកឧត្តមសេនីយ៍ស្នងការ​​ក៏បាន​ចាត់ឲ្យតំណាង​នាំយកអំណោយដ៏ថ្លៃថ្លារបស់​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ អគ្គស្នងការ​នគរបាល​ជាតិ​ ឧបត្ថម្ភ​នូវថវិកា​ ចំនួន​២,៥០០,០០០រៀល​ ដេីម្បី​ជួយសម្រាលដល់ការចំណាយលេីការសម្រាកព្យាបាលនៅមន្ទីរពេទ្យ​ ៕





No comments:

Post a Comment

Pages