នៅព្រឹកថ្ងៃពុធ ទី១២ ខែមេសា ឆ្នាំ២០២៣នេះ លោកឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំរៀបចំពិធីសំណេះសំណាល ជាមួយកងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ គ.ស ២០២៣ ។
ក្នុងឱកាសសំណេះសំណាលនេះដែរ លោកឧត្តមសេនីយ៍ស្នងការក៏បាននាំយកប្រសាសន៍ផ្ដាំផ្ញេីសាកសួរសុខទុក្ខដល់គ្រប់កងកម្លាំងពីសំណាក់ ឯកឧត្ដម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម អគ្គស្នងការ ឧបត្ថម្ភថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួនដល់ការិយាល័យជំនាញទាំង៣២ និងផ្នែកនគរបាលបេតិកភណ្ឌ មានដូចជា ក្នុងមួយការិយាល័យដូចបាន ថវិកាចំនួន១០មុឺនរៀល និងភេសជ្ជៈចំនួន០៦កេស ផងដែរ ។
សរុបជាថវិកាចំណាយ ចំនួន៩,៩០០,០០០រៀល ៕
No comments:
Post a Comment