ប្រជាពលរដ្ឋនាំគ្នារិះគន់ លោក កៀង ល័ក្ស អភិបាលចំការមន និងលោក យិន សាន អធិការនគរបាលខណ្ឌចំការមន មិនមានឆន្ទៈក្នុងការបង្ក្រាបទីតាំងបនល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ ជាពិសេសល្បែងស៊ីសងអាប៉ោងបង្កប់នៅក្នុង. ក្លឹបកីឡាស្នូកឃ័រ(អិនអេសស៊ី) មួយកន្លែងនៅ សង្កាត់បឹងត្របែក ខណ្ឌចំការមន នោះឡើយ - គេហទំព័រ រស្មីភ្នំមាស
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ រស្មីភ្នំមាស មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ>>

Breaking

Post Top Ad

Your Ad Spot

ប្រជាពលរដ្ឋនាំគ្នារិះគន់ លោក កៀង ល័ក្ស អភិបាលចំការមន និងលោក យិន សាន អធិការនគរបាលខណ្ឌចំការមន មិនមានឆន្ទៈក្នុងការបង្ក្រាបទីតាំងបនល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ ជាពិសេសល្បែងស៊ីសងអាប៉ោងបង្កប់នៅក្នុង. ក្លឹបកីឡាស្នូកឃ័រ(អិនអេសស៊ី) មួយកន្លែងនៅ សង្កាត់បឹងត្របែក ខណ្ឌចំការមន នោះឡើយ


ភ្នំពេញ ÷ មានទីតាំងល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ ព្រាបដូច កាស៊ីណូជាពិសេសល្បែងស៊ីសងអាប៉ោង។ ជ្រោកក្រោមស្លាកយីហោ .ក្លឹបកីឡាស្នូកឃ័រ(អិនអេសស៊ី)មួយកន្លែង នៅតាមបណ្តោយផ្លូវ.៩៥ នៅខាងក្រោយអតីតក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ នៅក្នុងទឹកដី សង្កត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀញល្បែងចូលលេងយ៉ាងអនាធិបតេយ្យ អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន មិនអើពើបង្រ្កាប !!

បើយោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា ÷ មានក្លឹបកីឡាស្នូកឃ័រ (អិនអេសស៊ី) នៅក្នុងភូមិសាស្ត្រខាងលើ បានលួចបង្កប់ល្បែងស៊ីសង ខុសច្បាប់ គ្រប់ប្រភេទ បើកដំណើរការលេងបាន គេសង្ស័យ អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ជាអ្នកបើកភ្លើងខៀវ អោយម្ចាស់ក្លឹបកីឡាស្នូកឃ័រ មួយកន្លែងនេះហើយ បានហ៊ានបើកអោយក្រុមអ្នកញៀញល្បែងនាំគ្នាចូលលេង យ៉ាងពេញទំហឹង មិនដែលឃើញ អាជ្ញាធរមានសមត្ថកិច្ច ក្នុងមូលដ្ឋាន ណាហ៊ានចុះមកធ្វើការទប់ស្កាត់ ឬមួយបង្រ្កាប តាមបទបញ្ជា សម្តេចតេជោ ហ៊ុនសែន នោះឡើយ?
សូមរំលឹកនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុនសែន បានចេញបទបញ្ជាដាច់ណាត់មួយ អោយលោកអភិបាល រាជធានី ទាំង២៥ ខេត្ត ក្រុង ត្រូវបង្រ្កាបទីតាំងបនល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ ទូទាំងប្រទេស មិនអោយមានការយោគយល់ឡើយ? ដោយឡែកទីតាំងបនល្បែងស៊ីសង
ខុសច្បាប់ មួយចំនួននៅក្នុងទឹកដី សង្កាត់បឹងត្របែក ខណ្ឌចំការមន នៅតែបន្តបើកលេងល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ យ៉ាងអនាធិបតេយ្យដដែល អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន មិនអើពើបង្រ្កាប !!
អាស្រ័យហេតុ!នេះបងប្អូនប្រជាពលរដ្ឋបាននាំគ្នាធ្វើការសូមណុំពរទៅដល់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជាពិសេស ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមមេត្តាចាត់កម្លាំងជំនាញចុះត្រួតពិនិត្យ និងបង្រ្កាប ទីតាំងបនល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ មួយកន្លែង បង្កប់នៅក្នុង .ក្លឹបកីឡាស្នូកឃ័រ.(អិនអេសស៊ី) នៅក្នុងភូមិសាស្ត្រខាងលើនេះ ផងទាន ។ បងប្អូនប្រជាពលរដ្ឋបានលើកឡើងថាល្បែងខុសច្បាប់ទាំងអស់នេះហើយដែលជាដើមចម កើតមានបញ្ហាអសន្តិសុខ និងអំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើហឹង្សា ជាដើម៕

No comments:

Post a Comment

Pages