លោក អ៊ុន ចាន់ មេប៉ុស្តិ៍ច្រករបៀង អូរបីជាន់បើកដៃឲ្យទំនិញបង់ពន្ធនិងបង់ពន្ធមិនគ្រប់ចូលតាមច្រកដោយរលូន? - គេហទំព័រ រស្មីភ្នំមាស
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ រស្មីភ្នំមាស មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ>>

Breaking

Post Top Ad

Your Ad Spot

លោក អ៊ុន ចាន់ មេប៉ុស្តិ៍ច្រករបៀង អូរបីជាន់បើកដៃឲ្យទំនិញបង់ពន្ធនិងបង់ពន្ធមិនគ្រប់ចូលតាមច្រកដោយរលូន?


ខេត្ដបន្ទាយមានជ័យ៖ ប្រភពពីក្រុមឈ្មួញបានឲដឹងថា ច្រករបៀងអូរបីជាន់ ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កំពុងដំណើរការ បទល្មើស ចេញចូលទំនិញគ្រប់ប្រភេទយ៉ាងសេរីខណៈពេលដែល លោក វរសេនីយ៍ទោ អ៊ុន ចាន់ មេប៉ុស្តិ៍ច្រករបៀង អូរបីជាន់ មិនមានចំណាត់ការឬមួយលោកមិនទាន់ដឹងទើបមិនទាន់មានចំណាត់ការ។


ប្រភពបានឲ្យដឹងថា ទំនិញទាំងនោះ ដឹកជញ្ជូន​តាម​រថយន្ត​តូច​ៗ, រ៉ឺ​ម៉ក​សណ្តោង​, រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី និង​គោ​យន្ត​កែ​ច្នៃ​ជាដើម ដោយ​ក្នុង​មួយ​ថ្ងៃ​ៗ​ជា​ច្រើន​គ្រឿង​ឆ្ពោះទៅ​កាន់​ គោលដៅ​ផ្សេង​ៗដើម្បីចែកចាយទៅតាមទីផ្សារលក់បន្ត ។

ប្រភព​ពីរនាក់ដឹកទំនិញបានឲដឹងថា ទំនិញ​ទាំងនេះ ភាគច្រើន​ចេញពី​ច្រករបៀង​ អូរបីជាន់ ក្នុងស្រុក​អូរជ្រៅ និងច្រកមួយ​ចំនួន​ទៀត តាម​បបន្ទាត់ព្រំដែន ហើយយានយន្ត​ដឹក​ទំនិញ​ទទាំងនេះឆ្លងកាត់បា​រាស​ត្រួតពិនិត្យ​ របស់​ក្រុម​យោធាតាម​ចំណុច  ភូមិសាស្ត្រច្រកអូបីជាន់ ចូល​ទៅ​តំតំបន់ ស ដើម្បីដឹកទំនិញ
​ដែល​ខាង​ឈ្មួញ​ថៃ​ ដឹក​ជញ្ជូន​មក​ឲ្យ​ផងដែរ។

ដោយមើលឃើញសកម្មភាពដឹកទំនិញ យ៉ាងគគ្រឹកគគ្រេងបែបនេះមហាជនមានការសង្ស័យថាទំនងជាមានការបើកដៃពីសំណាក់លោកវរសេនីយ៍ទោ អ៊ុន ចាន់ មេប៉ុស្តិ៍ច្រករបៀង អូរបីជាន់ មើលទៅបានជាបណ្ដែតបណ្ដោយឲ្យទំនិញទាំងអស់នេះចេញតាមច្រករបៀងបានហើយមិនដឹងថាទំនិញទាំងអស់នេះខូចគុណភាពឬយ៉ាងណានោះទេយកមកលក់នៅលើទីផ្សារដោយគ្មានការត្រួតពិនិត្យត្រឹមត្រូវបើនៅតែបណ្ដោយបែបនេះ ប្រជាពលរដ្ឋនិងប្រឈមមុខកើតជំងឺផ្សេងៗជាពុំខាន? ។

មហាជនសូមសំណូមពរឲ្យ មន្ត្រីជំនាញ ចុះពិនិត្យមើល និងទប់ស្កាត់ រាល់បទល្មើសឆ្លងដែន តាមច្រករបៀងព្រំដែនកម្ពុជា-ថៃ ផង. ដើម្បីពង្រឹង សន្តិសុខ ទំនិញគេចពន្ធ គ្រឿងញៀន  ការរត់ពន្ធមនុស្សបទល្មើសផ្សេងៗ តាមខ្សែបន្ទាត់ព្រំដែន ប្រកបដោយប្រសិទ្ធភាព និងរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋផងទាន។
ទោះជាយ៉ាងណាក្ដីមហាជននៅតែងឿងឆ្ងល់ថាបើទំនិញត្រូវច្បាប់ហេតុអីមិនទៅចេញតាមច្រកទ្វារអន្តរជាតិបង់ពន្ធចូលរដ្ឋស្របច្បាប់ទៅ ហេតុអី្វបានជាដឹកទំនិញចេញតាមច្រករបៀង។បឋម







No comments:

Post a Comment

Pages