អស់លោកអាជ្ញាធរនិងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យសង្ស័យត្រូវថ្នាំសណ្តំពីមេបនល្បែងស៊ីសងហ្គេមបាញ់ត្រីមួយកន្លែងនេះអស់ហើយទេដឹង ទើបរក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេចតេជោ និងក្រសួងមហាផ្ទៃ។ - គេហទំព័រ រស្មីភ្នំមាស
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ រស្មីភ្នំមាស មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ>>

Breaking

Post Top Ad

Your Ad Spot

អស់លោកអាជ្ញាធរនិងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យសង្ស័យត្រូវថ្នាំសណ្តំពីមេបនល្បែងស៊ីសងហ្គេមបាញ់ត្រីមួយកន្លែងនេះអស់ហើយទេដឹង ទើបរក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេចតេជោ និងក្រសួងមហាផ្ទៃ។

 


ភ្នំពេញ.មហាជនបានសំណូមពរទៅដល់ឯកឧត្តម ឃួង ស្រេង ជាអភិបាលគណៈអភិបាល រាជធានីភ្នំពេញ សូមមេត្តាជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងមួយកន្លែងនេះកំពង់លួចលាក់បង្កប់ល្បែងស៊ីសងហ្គេមបាញ់ត្រីខ្នាតធំ ប្រភេទកាស៊ីណូ ស្ថិតនៅតាមបណ្ដោយផ្លូវ សហព័ន្ធរុស្ស៊ី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កំពង់បើលេងយ៉ាងអនាធិបតេយ្យជាទីបំផុត ។



ក្នុងនោះអស់លោកអាជ្ញាធរនិងសមត្ថកិច្ច មូលដ្ឋាន ខណ្ឌពោធិ៍សែនជ័យនាំគ្នារក្សាភាពស្ងៀមស្ងាត់ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន ស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសង នៅទូទាំងរាជធានីខេត្ត ពិសេសមិនអនុវត្តន៌នូវគោលនយោបាយភូមិឃុំ សង្កាត់ មានសុវត្ថភាពរបស់ក្រសួងមហាផ្ទៃទៀតផង ។

សូមជម្រាបថា៖ កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗ​នេះ​ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃកម្ពុជា​ បានចេញ​បទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន​ សម្តេច​តេជោ​ ហ៊ុន​ សែន បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរ​ស្រុក ក្រុង ខេត្តណា ដែលមិនទប់​ស្កាត់និងមិនបង្ក្រាប បទល្មើសល្បែងស៊ីសង នៅ​ក្នុងមូលដ្ឋានរបស់ខ្លួនទេ​ ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។

ពាក់ព័ន្ធនិងជុំវិញករណី ល្បែងស៊ីសងហ្គេមបាញ់ត្រីខ្នាតធំ ប្រភេទកាស៊ីណូ មួយកន្លែងខាងលើនេះ មហាជនបានដាក់ការសង្ស័យថា អស់លោកអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ខណ្ឌពោធិ៍សែនជ័យអាចត្រូវថ្នាំសណ្តំពីមេបនល្បែងស៊ីសងខាងលើនេះអស់ហើយទេដឹង ទើបនាំគ្នារក្សាភាពស្ងៀមស្ងាត់ផ្គើននិងបទបញ្ជារបស់សម្តេចតេជោ និងក្រសួងមហាផ្ទៃ។

No comments:

Post a Comment

Pages