ភ្នំពេញ .កាលនៅថ្ងៃទី9 ខែឧសភា ឆ្នាំ2023 -នេះ លោក ជា ខេមា អភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំង គណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌដូនពេញ ចុះពិនិត្យជាក់ស្តែង ណែនាំដល់ម្ចាស់គ្រប់គ្រងទីតាំងបនល្បែងមួយនេះ ហាមមិនឲ្យមានបង្កប់ល្បែងស៊ីសង គ្រប់ប្រភេទ និងបទល្មើសផ្សេងៗដែលខុសច្បាប់ ការជូញដូរមនុស្ស និងសារធាតុញៀនជាដើម ក្នុងករណីមិនអនុវត្តតាមកិច្ចសន្យា អាជ្ញាធរ និងអនុវត្តតាមនិតិវិធីច្បាប់។
តែផ្ទុយទៅវិញទីតាំងបង្កប់ល្បែង(ភ្នាល់ចាក់បាល់ បៀរការ៉ាត់)និងល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ ផ្សេងទៀត យីហោកាសា(CASA)មួយកន្លែង នៅតាមបណ្តោយផ្លូវ47 ជាប់មន្ទីរពេទ្យគន្ធបុប្ផា ស្ថិតក្នុង សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឃើញថាបើកដំណើរការលេងអនាធិបតេយ្យ វិញហើយ ដែលផ្គើននិងបទបញ្ជារបស់ សម្តេចតេជោ ហ៊ុនសែន
បើយោងតាមសេចក្តីរាយការណ៍មកថា: ទីតាំងបង្កប់ល្បែង(ភ្នាល់ចាក់បាល់ បៀរការ៉ាត់)និងល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ ផ្សេងទៀត យីហោកាសា(CASA)មួយកន្លែងស្ថិតក្នុងភូមិសាស្ត្រខាងលើ បានឃើញក្រុមញៀនល្បែងទាំងប្រុស ទាំងស្រី ប្រមូលផ្តុំគ្នាជាថ្មី នាំគ្នាចូលលេងស្រែកហ៊ោកញ្ជ្រៀវយ៉ាងសប្បាយ បង្កឲ្យភ្ញាក់ផ្អើលដល់ពលរដ្ឋរស់នៅក្នុងមូលដ្ឋាន ឲ្យមានការព្រួយបារម្ភភ័យខ្លាចជាខ្លាំង អំពីបញ្ហាអសន្តិសុខ ខ្លាចកើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ អំពើហិង្សា ជាដើម។
No comments:
Post a Comment