ប្រជាពលរដ្ឋក្រុងសិរីសោភ័ណ្ឌនាំគ្នាដាក់ការសង្ស័យអស់លោកអាជ្ញាធរនិងសមត្ថកិច្ចក្រុងសិរីសោភ័ណ្ឌត្រូវថ្នាំសណ្តំរបស់មេបនល្បែងស៊ីសងប្រជល់មាន់ជាពិសេសល្បែងស៊ីសងបញ្ចូលមាន់តាមប្រព័ន្ធទូរទស្សន៍អនឡាញអស់ហើយទេដឹង ទើបរក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេចតេជោ និងក្រសួងមហាផ្ទៃ។ - គេហទំព័រ រស្មីភ្នំមាស
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ រស្មីភ្នំមាស មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ>>

Breaking

Post Top Ad

Your Ad Spot

ប្រជាពលរដ្ឋក្រុងសិរីសោភ័ណ្ឌនាំគ្នាដាក់ការសង្ស័យអស់លោកអាជ្ញាធរនិងសមត្ថកិច្ចក្រុងសិរីសោភ័ណ្ឌត្រូវថ្នាំសណ្តំរបស់មេបនល្បែងស៊ីសងប្រជល់មាន់ជាពិសេសល្បែងស៊ីសងបញ្ចូលមាន់តាមប្រព័ន្ធទូរទស្សន៍អនឡាញអស់ហើយទេដឹង ទើបរក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេចតេជោ និងក្រសួងមហាផ្ទៃ។

 


បន្ទាយមានជ័យ.មហាជនបានសំណូមពរទៅដល់ លោក សិទ្ធិ ឡោះ ជាស្នងការនគរបាលខេត្តបន្ទាយមានជ័យជាពិសេសលោក អ៊ុំ រាត្រី ជាអភិបាលគណៈអភិបាល ខេត្តបន្ទាយមានជ័យ សូមមេត្តាជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងល្បែងស៊ីសងតាមប្រព័ន្ធទូរទស្សន៍អនឡាញមានផ្លាកយីហោក្រុមហ៊ុន(ww.168)នៅក្នុងភូមិអូអំបិល ឃុំអូរអំបិលក្នុងទឹកដីក្រុងសិរីសោភ័ណ្ឌុំខេត្តបន្ទាយមានជ័យជាច្រើនកន្លែង ដែលកំពុងតែលួចលាក់បើលេងយ៉ាងអនាធិបតេយ្យជាទីបំផុត ។



ក្នុងនោះអស់លោកអាជ្ញាធរនិងសមត្ថកិច្ច ក្រុងសិរីសោភ័ណ្ឌនាំគ្នារក្សាភាពស្ងៀមស្ងាត់ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន ស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសង នៅទូទាំងរាជធានីខេត្ត ពិសេសមិនអនុវត្តន៌នូវគោលនយោបាយភូមិឃុំ មានសុវត្ថភាពរបស់ក្រសួងមហាផ្ទៃទៀតផង ។

សូមជម្រាបថា៖ កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗ​នេះ​ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃកម្ពុជា​ បានចេញ​បទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន​ សម្តេច​តេជោ​ ហ៊ុន​ សែន បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរ​ស្រុក ក្រុង ខេត្តណា ដែលមិនទប់​ស្កាត់និងមិនបង្ក្រាប បទល្មើសល្បែងស៊ីសង នៅ​ក្នុងមូលដ្ឋានរបស់ខ្លួនទេ​ ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។

ពាក់ព័ន្ធនិងជុំវិញករណី ល្បែងស៊ីសងសងប្រជល់មាន់ពិសេសល្បែងស៊ីសងបញ្ចូលមាន់តាមទូរទស្សន៍អនឡាញជាច្រើនកន្លែងខាងលើនេះ មហាជនបានដាក់ការសង្ស័យថា អស់លោកអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ក្រុងសិរីសោភ័ណ្ឌតីអាចត្រូវថ្នាំសណ្តំពីមេបនល្បែងស៊ីសងខាងលើនេះអស់ហើយទេដឹង ទើបនាំគ្នារក្សាភាពស្ងៀមស្ងាត់ផ្គើននិងបទបញ្ជារបស់សម្តេចតេជោ និងក្រសួងមហាផ្ទៃ។

No comments:

Post a Comment

Pages