លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបិទ វគ្គបណ្តុះបណ្តាលរយៈពេលខ្លី ស្តីពីតួនាទីភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល - គេហទំព័រ រស្មីភ្នំមាស
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ រស្មីភ្នំមាស មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ>>

Breaking

Post Top Ad

Your Ad Spot

លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបិទ វគ្គបណ្តុះបណ្តាលរយៈពេលខ្លី ស្តីពីតួនាទីភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល

 .

មណ្ឌលគិរី ៖ នៅព្រឹក ថ្ងៃសុក្រ ១២រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក.ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី។ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពីតួនាទីភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល។ ពិធីនេះមានការអញ្ជើញ ចូលរួមពីលោក លោកស្រីស្នងការរងលោកនាយ នាយរងការិយាល័យ អធិការ អធិការរង ក្រុង/ស្រុកទាំងប្រាំ ព្រមទាំង គ្រូឧទ្ទេសរួមនិងសិក្ខាកាមដែលបានបញ្ចប់វគ្គសិក្សារយៈពេលដ៏ខ្លីមួយនេះ។

-ស្ថិតក្នុងឱកាសនៃពិធីបិទវគ្គបណ្តុះបណ្តាលរយៈពេលខ្លី ស្តីពីតួនាទីភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលក្នុងឱកាសនោះផងដែរលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តបានមានប្រសាស
ន៍ និងបានអបអរសាទរដល់សិក្ខាកាមទាំងអស់ដែលបានខិតខំយកចិត្តទុកដាក់ក្នុងវគ្គសិក្សានេះទទួលផ្លែផ្កាប្រកបទៅដោយភាពជោគជ័យគួរជាទីមោទន:ភាព។ ទន្ទឹមគ្នានោះផងដែរលោកឧត្តមសេនីយ៍ទោ ស្នងការបានមានប្រសាសន៍ផ្តាំផ្ញើរដល់សិក្ខាកាមទាំងអស់ដែលបានឆ្លងកាត់នៅវគ្គបណ្តុះបណ្តាលនាពេលនេះត្រូវយក ចំណេះដឹង ទាំងអស់នេះយកទៅបំពេញភារកិច្ចនៅតាមមូលដ្ឋានអោយចំគោលដៅនិងមានប្រសិទ្ឋភាពសាកសំជានគរបាលជាតិប្រកប ដោយវិជ្ជាជីវ:ដោយអនុវត្តន៍នៅ ក្រមសីលធម៌និងគោរពវិន័យអោយបានខ្ជាប់ខ្ជួនជាកងកម្លាំងនគរបាលជាតិ គឺត្រូវគោរព និងអនុវត្តដោយស្មោះត្រង់ជាមួយប្រជាពលរដ្ឋ រស់រាយរាក់ទាក់ជាមួយប្រជាពលរដ្ឋ និងមិនធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ ហើយត្រូវមានអាកប្បកិរិយាស្លូតបូតសុភាពរាបសារ តែហ្ម៉ឺងម៉ាត់ក្នុងការងារ។បន្ថែមពីនេះលោកឧត្តមសេនីយ៍ទោ ស្នងការបានក្រើនរំលឹកណែនាំបន្ថែមពីលើការងារក្តាប់សភាពការណ៍ បង្ការបង្ក្រាបទប់ស្កាត់នូវរាល់បទល្មើសគ្រប់ប្រភេទនៅតាមបណ្ដាអង្គភាពក៏ដូចជាមូលដ្ឋានរបស់ខ្លួនផ្ទាល់ ជាពិសេសខ្ញុំសូមដាស់តឿនទៅដល់មន្ត្រីនគរបាលទាំងអស់សូមចៀសអោយឆ្ងាយពីល្បែងស៊ីសងនិងបទល្មើសគ្រប់ប្រភេទជាពិសេស បទល្មើសសេបនិងប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទសូមចៀសអោយឆ្ងាយ  មុននិងបញ្ចប់លោកឧត្តមសេនីយ៍ទោ ស្នងការក៏បានផ្ដល់ជាកិត្តិយសចំនាយពេលដ៏មានតម្លៃផ្ដល់នូវលិខិតថ្លែងអំណរគុណដល់គ្រូឧទ្ទេស ចំនួន១២រូប និងវិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនដល់សិក្ខាកាម ចំនួន៧៩រូប ដែលបានផ្ដល់ជូនមុននិងបញ្ចប់ពិធីនាឱកាសនោះដែរលោកឧត្តមសេនីយ៍ស្នងការក៏បានថ្លែងអំណរ គុណ និងជូនពរអោយសិក្ខាកាមមន្ត្រីនគរបាលទាំងអស់អោយជោគជ័យគ្រប់ភារកិច្ច និងជួបតែពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

















8


























No comments:

Post a Comment

Pages