ភ្នំពេញ.មហាជនបានសំណូមពរទៅដល់ លោក ឧត្តមសេនីយ៍ឯក ស ថេត ជាស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ជាពិសេស លោកឯកឧត្តម ឃួង ស្រេង ជាអភិបាលគណៈអភិបាលរាជធានីភ្នំពេញ សូមមេត្តាជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងល្បែងស៊ីសង(ហ្គេមបាញ់ត្រី)កំពុងបើកលេង។
ស្ថិតនៅក្នុង ភូមិ ដើម ចាន់ ស្ថិតនៅសង្កាត់ច្បារអំពៅ ២ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។
ល្បែងស៊ីសងខុសច្បាប់មួយកន្លែងនេះកំពុងតែលួចលាក់បើលេងយ៉ាងអនាធិបតេយ្យជាទីបំផុត ។
ក្នុងនោះអស់លោកអាជ្ញាធរនិងសមត្ថកិច្ច ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅបាននាំគ្នារក្សាភាពស្ងៀមស្ងាត់ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន ស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសង នៅទូទាំងរាជធានីខេត្ត ពិសេសមិនអនុវត្តន៌នូវគោលនយោបាយភូមិឃុំ មានសុវត្ថភាពរបស់ក្រសួងមហាផ្ទៃទៀតផង ។
សូមជម្រាបថា៖ កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរស្រុក ក្រុង ខេត្តណា ដែលមិនទប់ស្កាត់និងមិនបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។
ពាក់ព័ន្ធនិងជុំវិញករណី ល្បែងស៊ីសង (ហ្គេមបាញ់ត្រី )មួយកន្លែងខាងលើនេះ មហាជនបានដាក់ការសង្ស័យថា អស់លោកអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន អាចត្រូវថ្នាំសណ្តំពីមេបនល្បែងស៊ីសងខាងលើនេះអស់ហើយទេដឹង ទើបនាំគ្នារក្សាភាពស្ងៀមស្ងាត់ផ្គើននិងបទបញ្ជារបស់សម្តេចតេជោ និងក្រសួងមហាផ្ទៃ។
No comments:
Post a Comment