នៅរសៀល ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ - គេហទំព័រ រស្មីភ្នំមាស
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ រស្មីភ្នំមាស មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ>>

Breaking

Post Top Ad

Your Ad Spot

នៅរសៀល ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣


លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការរនគរបាលខណ្ឌឫស្សីកែវ បានដឹកនាំកម្លាំងប្រជុំជួរនៅទីលានប្រជាធិបតេយ្យ។


ដោយមានការអញ្ជើញជាអធិបតីភាព៖
១-លោកឧត្តមសេនីយ៍ត្រី សរ សំណាង ស្នងការរង
២-លោកឧត្តមសេនីយ៍ត្រី ម៉ៅ រង្សី ស្នងការរង
ទទួលដឹកនាំការងារនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
៣-លោក ឯក ឃុនដឿន អភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ
អញ្ជើញចុះត្រួតពិនិត្យកម្លាំង និងណែនាំកម្លាំងការពារតាមការិយាល័យបោះឆ្នោត ចំនួន ២០៣ការិយាល័យ មានចំនួន ១៩ទីតាំង ក្នុងខណ្ឌឫស្សីកែវ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

កម្លាំងចូលរួមសរុប ៤២០នាក់ ក្នុងនោះរួមមាន៖
-អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ចំនួន ១៣៥នាក់
-ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ចំនួន ៧៤នាក់
-ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ចំនួន ៥៥នាក់
-ការិយាល័យនគរបាល ពន្លត់អគ្គីភ័យ និងសង្គ្រោះ ២៤នាក់
-ប្រជាការពារសង្កាត់ទាំង៧ ចំនួន ១៣២នាក់។
ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ៕



No comments:

Post a Comment

Pages