តើឱ្យ ភូមិ ឃុំ មានសុវត្ថិភាពដោយរបៀបណា បើល្បែងអាប៉ោងនៅតែលេង ខណៈអាជ្ញាធរមានសមត្ថកិច្ចមិនចុះបង្រ្គាប - គេហទំព័រ រស្មីភ្នំមាស
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ រស្មីភ្នំមាស មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ>>

Breaking

Post Top Ad

Your Ad Spot

តើឱ្យ ភូមិ ឃុំ មានសុវត្ថិភាពដោយរបៀបណា បើល្បែងអាប៉ោងនៅតែលេង ខណៈអាជ្ញាធរមានសមត្ថកិច្ចមិនចុះបង្រ្គាប


បន្ទាយមានជ័យ ៖ ល្បែងអាប៉ោងមួយកន្លែងកំពុងបើកលេងនៅផ្ទះយាយយៀត និង ប្តីឈ្មោះផៅ(ស្លាប់)ដែលម្ចាស់ល្បែងឈ្មោះគឿន(ពិការ)ស្ថិតនៅ ភូមិផ្លូវដំរីក្រោម ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដែលកំពុងប្រម៉ែប្រមូលគ្នា ជួបជុំលេងអាប៉ោងយ៉ាងគគ្រឹកគគ្រេង ដោយស្រណុកសុខស្រួល ហាក់បីដូចជាមិនខ្លាចរអារនឹងច្បាប់សោះឡើយ ខណៈអាជ្ញាធរមានសមត្ថកិច្ចនៅក្នុងឃុំសឿ និង សមត្ថកិច្ចនៅក្នុងស្រុកមង្គលបូរីជាធ្វើមិនដឹងមិនឮ បិទភ្នែក បិទត្រជៀក មិនអនុវត្តច្បាប់ មិនចុះទប់ស្កាត់ទៅវិញ ។


តាមសម្តីប្រជាពលរដ្ឋ (សុំមិនបញ្ចេញឈ្មោះ) រស់នៅភូមិផ្លូវដំរីក្រោម ឃុំ បានលើកឡើងថា ប្រហែលជាទីតាំងល្បែងមួយនេះឱ្យជាលាភសក្ការៈ ជាឆ្នាំងបាយឬក៏លោកមេសមត្ថកិច្ចសឿ ឃុបឃិតដាក់ហ៊ុនជាមួយម្ចាស់ល្បែងនេះ ហើយបានជាសមត្ថកិច្ចមិនបង្រ្គាប បែជាអាប៉ោងមានជើងចេះរត់ អោយប្តូរទីតាំងរហូតទៅវិញ ម្តងលេងនៅផ្ទះលោកឆូត ហើយប្តូរទៅផ្ទះគឿន(ពិការ) បន្ទាប់មកបើកលេងនៅផ្ទះយាយយៀត(ផ្ទះហួសផ្លូវរូបដំរី200ម៉ែត្រ នៅផ្លូវខាងស្ដាំដៃ)នេះទៅវិញ។

ដូចច្នេះហើយមជ្ឈដ្ឋានខាងក្រៅ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅ ភូមិផ្លូវដំរីក្រោម ឃុំសឿ មានតែទទូចសំណូមពរហើយសំណូមពរទៀត ទៅកាន់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជាពិសេស ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ជួយបញ្ជាកងកម្លាំងចុះបង្រាបផង ព្រោះអាជ្ញាធរនៅក្នុងឃុំសឿ មិនស្តាប់ការត្អួញត្អែ សុំការអន្តរាគមន៍ពីប្រជាពលរដ្ឋទាល់តែសោះ




No comments:

Post a Comment

Pages