#ដឹកនាំកិច្ចប្រជុំបើកវគ្គបណ្តុះបណ្តាលវិន័យកងជួរ ដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ - គេហទំព័រ រស្មីភ្នំមាស
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ រស្មីភ្នំមាស មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ>>

Breaking

Post Top Ad

Your Ad Spot

#ដឹកនាំកិច្ចប្រជុំបើកវគ្គបណ្តុះបណ្តាលវិន័យកងជួរ ដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ


 #ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃព្រហស្បតិ៍ ៧កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ 

    លោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំ "បើកវគ្គបណ្តុះបណ្តាលវិន័យកងជួរ" នៅសាលប្រជុំធំ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ។

    ដោយមានការចូលរួមពី លោក លោកស្រី ស្នងការរង លោក លោកស្រី លោកនាយការិយាល័យ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦១៥ និង៦១៧ លោកអធិការនគរបាលក្រុង-ស្រុកទាំង៧ សរុបចំនួន ២១៨នាក់ ។

    លោកឧត្តមសេនីយ៍ទោស្នងការ បានមានប្រសាសន៍ ឲ្យក្មួយៗទាំងអស់ ខិតខំប្រឹងប្រែងយកចិត្តទុកដាក់ សិក្សារៀនសូត្រ តាមលោកគ្រូបង្គោលផ្តល់ឲ្យ ។

     ក្មួយៗទាំងអស់ ត្រូវចេះសាមគ្គីភាពផ្ទៃក្នុង

ប្រតិបត្តិខ្លួនជាបុគ្គលល្អ នៅក្នុងគ្រួសារ សង្គមជាតិយើង ត្រូវចេះគិតអំពីអនាគតរបស់ក្មួយៗ និងអាណាព្យាបាល ។ 

     ផែនការងារប្រឆាំងគ្រឿងញឿន ត្រូវរៀបចំសំភារៈ ក្នុងការត្រួតពិនិត្យសារធាតុញៀន លើក្មួយៗ រៀងរាល់ កំឡុងពេល ១៥ថ្ងៃម្តង (មិនកំណត់ថ្ងៃ) ។

    ចាស់បានឆ្លងកាត់ភាពជាយុវ័យ និងមាន បទពិសោធន៍ការងារសង្គមជីវិតរស់នៅជាច្រើន ដូច្នេះ ក្មួយៗ ត្រូវប្រកាន់ភ្ជាប់នូវក្រមសីលធម៌ល្អ   មានភាពស្មោះត្រង់ មានគុណធម៌ កុំធ្វើជាក្មេងទំនើង បង្កភាពអនាធិបតេយ្យ ដែលសង្គមស្អប់ខ្ពើម អស់អនាគត និងអាចមានទោសទណ្ឌ ជាប់ឃុំឃាំងជាដើម ៕









No comments:

Post a Comment

Pages