បន្ទាប់ពីទទួលបានព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់បញ្ជាឲ្យ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ , កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកដំបូក សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះស្រាវជ្រាវដល់ទីតាំងដែលបានចុះផ្សាយខាងលេី ។
ផ្អែកតាមការបំភ្លឺរបស់ម្ចាស់ទីតាំងបានឲ្យដឹងថា កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣ មានភ្ញៀវមកពិសារកាហ្វេ បីទៅបួននាក់ ហេីយពួកគាត់បានឲ្យបើកកុំព្យូទ័រ (តូច) មើលការផ្សាយមាន់ជល់តាមប្រពន្ធអុីនធឺណេត តែពុំមានភ្នាល់ដាក់ប្រាក់ឡើយ ស្របពេលនោះស្រាប់តែមានអ្នកសារព័ត៌មាន បានមកថតទិដ្ឋភាពភ្ញៀវដែលកំពុងអង្គុយពិសារកាហ្វេ និងមេីលការផ្សាយជល់មាន់តាមកុំព្យូទ័រ ដោយពុំមានការភ្នាល់ដាក់ប្រាក់អ្វីទាំងអស់ ហើយបានយកទៅចុះផ្សាយតែម្តង ។
ក្រោយការសាកសួរបំភ្លឺព័ត៌មានរួចហេីយ សមត្ថកិច្ចជំនាញក៏បានធ្វើកិច្ចសន្យាអប់រំណែនាំដល់ម្ចាស់ទីតាំងខាងលើ បញ្ឈប់ការបើកបញ្ចាំង និងសកម្មភាពលួចលេងល្បែងសុីសងភ្នាល់ដាក់ប្រាក់តាមប្រព័ន្ធអុីនធឺណេត គ្រប់ប្រភេទជាដាច់ខាត ៕
No comments:
Post a Comment