ទីតាំងល្បែងជល់មាន់នៅក្នុងសង្កាត់ស្ទឹងមានជ័យ២ បើកលេងដើម្បីអបអរសាទរក្នុងឱកាស បុណ្យកាន់បិណ្ឌ ខណះ លោកអ៊ុក ប៊ុននីន បានលើកឡើងថា?គាត់និងអោយកម្លាំងគាត់ចុះមកបង្ក្រាប។ - គេហទំព័រ រស្មីភ្នំមាស
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ រស្មីភ្នំមាស មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ>>

Breaking

Post Top Ad

Your Ad Spot

ទីតាំងល្បែងជល់មាន់នៅក្នុងសង្កាត់ស្ទឹងមានជ័យ២ បើកលេងដើម្បីអបអរសាទរក្នុងឱកាស បុណ្យកាន់បិណ្ឌ ខណះ លោកអ៊ុក ប៊ុននីន បានលើកឡើងថា?គាត់និងអោយកម្លាំងគាត់ចុះមកបង្ក្រាប។


ភ្នំពេញ៖ នៅក្នុងឱកាសបុណ្យកាន់បិណ្ឌ ប្រជា

ពលរដ្ឋ ភាគច្រើនបាននាំគ្នា ទៅវត្តទៅវ៉ា ដើម្បីធ្វើបុណ្យទាន ឧទ្ទឹសកុសល ជូនញាត្តិការទាំង៧សណ្តាន ដែលបានចែកឋាន។ ជាក់ស្តែងក្នុងឱកាសបុណ្យកាន់បិណ្ឌប៉ុន្មានថ្ងៃនេះពួកប្រេតមនុស្សមួយចំនួនតូច បានប្រមូលផ្តុំក្បាលគ្នាលួចបើកលេងល្បែងជល់មាន់យ៉ាងសកម្មដើម្បីអបអរសារទរក្នុងឱកាសបុណ្យកាន់បិណ្ឌ យ៉ាងអនាធិបតេយ្យជាទីបំផុត។

ប្រជាពលរដ្ឋ មានការងឿងឆ្ងល់ខ្លាំងឡើងៗ បន្ទាប់ពីឃើញទីតាំងល្បែងជល់មាន់ខាងលើនេះ លួចលាក់បើកដំណើរការយ៉ាងរលូន នៅជាប់និងប្រឡាយទឹកស្អុយ ជិតស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុ​ងភូមិភ្នៀត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្នុងនោះអស់លោកអាជ្ញាធរនិងសង្កាត់ស្ទឹងមានជ័យ២ បាននាំគ្នារក្សាភាពស្ងៀមស្ងាត់ផ្គើននិងការអនុវត្តន៌គោលនយោបាយភូមិ-សង្កាត់ មានសុវត្ថភាពរបស់ក្រសួងមហាផ្ទៃនិងរាជរដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាក់ថា ទីតាំងមាន់ជល់ខាងលើនេះ
កន្លងមកសមត្ថកិច្ចចុះ មកបង្ក្រាបរាប់មិនភ្លេច
ប៉ុន្តែម្ចាស់ទីតាំជល់មាន់និងក្រុមអ្នកញៀនល្បែងហាក់គ្មានញញើតពីទោសទណ្ឌបន្តិចណាទាល់តែសោះ ឬមួយអស់លោកអាជ្ញាធរនិងសមត្ថកិច្ចសង្កាត់ស្ទឹងមានជ័យ២ ត្រូវថ្នាំ
សណ្តំអស់ហើយទេ?ដឹងទើបនាំគ្នារក្សាភាពស្ងៀមស្ងាត់បែបនេះ។

ពាក់ព័ន្ធនិងករណីល្បែងជល់មាន់ខាងលើនេះ លោកអ៊ុក ប៊ុននីន អធិការខណ្ឌមានជ័យបានប្រាប់(សាន់ដេ)តាមទូរស័ព្ទថា?លោកនិងអោយកម្លាំងចុះមកបង្ក្រាប។សូមជម្រាបថា?មហាជនដែលរស់នៅតាមមាត់ប្រឡាយស្ថិតនៅក្នុងភូមិភ្នៀត សង្កាត់ស្ទឹងមានជ័យ២ បានលើកឡើងថា?

ម្ចាស់ទីតាំង ជល់មាន់ខាងលើនេះឈ្មោះ ​ឆើត បានបើកលេងយ៉ាងអាណាធិបតេយ្យជាទីបំផុត ក្នុងនោះមហាជនបានសំណូមពរដល់លោកជួន ណារិន ស្នងការរាជធានីភ្នំពេញ ពិសេស លោកឃួងស្រេង អភិបាលរាជធានីភ្នំពេញ សូមមេត្តាជួយចាត់វិធានផ្លូវច្បាប់ចំពោះម្ចាស់ទីតាំងមាន់ជល់ឈ្មោះ និងក្រុមអ្នកញៀនល្បែងខាងលើនេះអោយខាងតែបានដើម្បីអនុវត្តន៌នូវគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព របស់ក្រសួងមហាផ្ទៃនិងរាជរដ្ឋាភិបាលកម្ពុជា។

No comments:

Post a Comment

Pages