- គេហទំព័រ រស្មីភ្នំមាស
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ រស្មីភ្នំមាស មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ>>

Breaking

Post Top Ad

Your Ad Spot

 


កំពង់ចាម៖នៅព្រឹកថ្ងៃសុក្រ​ ទី៦​ ខែតុលា​ ឆ្នាំ​២០២៣នេះ​  លោកឧត្តមសេនីយ៍ត្រី​ ហេង​ វុទ្ធី​ ស្នងការនគរបាលខេត្ត​កំពង់ចាម​ និងក្រុមគ្រួសារ​ ព្រមទាំង​សហការី​បានចូលរួមពិធីកាន់បិណ្ឌចំនួន០២វត្ដ​ វត្តបុទុមកេសរ (ឃុំពាមកោះស្នា)​ និងវត្តសន្ធរង្សី (ឃុំខ្ពបតាងួន) ស្ថិត​ក្នុងស្រុកស្ទឹងត្រង់​ ខេត្តកំពង់ចាម​ ។ 


តាមរយៈ​ការប្រគេនទេយ្យវត្ថុ​ ពិធី​រាប់បាត​ និងការជូនបច្ច័យកសាង​ បច្ច័យបួន​ ប្រគេនដល់ព្រះសង្ឍ​ និងជូនបច្ច័យតាជី​ យាយជី​ ប្រកបដោយទឹកចិត្ត​ជ្រះថ្លាពី​​លោកឧត្តមសេនីយ៍ស្នងការ​ និងក្រុមគ្រួសារ​ ព្រមទាំងការចូលរួមពីសហការី​​​  សរុបបច្ច័យចំនួន​ ៤,៥០០,០០០៛​ ទាំងអស់នេះ​បានឧទ្ទិសមគ្គផល​ កុសល​ផលបុណ្យ​ជូនដល់​វិញ្ញាណក្ខន្ធ​អ្នក​មានគុណ​ បុព្វការី​ជនស្នេហាជាតិ​ និងយុទ្ធជន​ យុទ្ធនារីនគរបាលជាតិ​ ដែលបានពលីមរណៈទៅកាន់បរលោក​។

សូមជូនបុណ្យកុសលទាំងអស់នេះ​ដល់​ បងប្អូន​ទាំងអស់គ្នា​ និងសូមជូនពរឱ្យជួបប្រទះតែសេចក្ដីសុខ សេចក្ដីចម្រើន ជោគជ័យគ្រប់ភារកិច្ច​​ នឹងគ្រប់ការធ្វើដំណើរ ប្រកបដោយសុខសុវត្ថិភាព។






No comments:

Post a Comment

Pages