មហាជនសំណូមពរដល់ ឯកឧត្តម ឃួងស្រេង ជាអភិបាលគណៈអភិបាលរាជធានីភ្នំពេញនិងឧត្តមសេនីយ៍ទោ ជូន ណរិន្ទជាស្នងការនគរបាលជាតិរាជធានីភ្នំពេញ បញ្ចេញកណ្តាប់ដៃដែកបង្ក្រាបល្បែងស៊ីសងក្នុងទឹកដី ខណ្ឌបឹងកេងកង ផងទាន!,!! - គេហទំព័រ រស្មីភ្នំមាស
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ រស្មីភ្នំមាស មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ>>

Breaking

Post Top Ad

Your Ad Spot

មហាជនសំណូមពរដល់ ឯកឧត្តម ឃួងស្រេង ជាអភិបាលគណៈអភិបាលរាជធានីភ្នំពេញនិងឧត្តមសេនីយ៍ទោ ជូន ណរិន្ទជាស្នងការនគរបាលជាតិរាជធានីភ្នំពេញ បញ្ចេញកណ្តាប់ដៃដែកបង្ក្រាបល្បែងស៊ីសងក្នុងទឹកដី ខណ្ឌបឹងកេងកង ផងទាន!,!!

 


ភ្នំពេញ ÷ ទីតាំងល្បែងសុីសងខុសច្បាប់តាមប្រព័ន្ធទូរទស្សន៍អនឡាញភ្នាល់ចាក់បាល់និងប៊ីការ៉ាត់គ្រប់ប្រភេទមួយកន្លែងនៅតាមបណ្ដោយផ្លូវ ១៤៣ កែងផ្លូវ៣៧៦  ស្ថិតនៅក្នុងសង្កាត់បឹងកេងកង ៣ក្នុងទឹកដីខណ្ឌបឹងកេងកងរាជធានីភ្នំពេញ  កំពុងបើកគៀងគរឲ្យក្រុមញៀនល្បែងឲ្យចូលលេងយ៉ាងអនាធិបតេយ្យ រីឯ.អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ហាក់ដូចបានរក្សាស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប! សង្ស័យមានលាភសក្ការៈ និងផលប្រយោជន៍ ផងក៏មិនដឹង។

បើតាមសេចក្តីរាយការណ៍ពីប្រពលរដ្ឋរ រស់នៅខណ្ឌបឹងកេងកងរាជធានីភ្នំពេញបានប្រាប់មកថា! បនល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ  នៅក្នុងសង្កាត់បឹងកេងកង ៣ខាងលើ បើកលេងបានយ៉ាងរំភើយ ព្រោះអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន មិនហ៊ានធ្វើការទប់ស្កាត់ និងបង្រ្កាបឡើយ! ធ្វើឲ្យមហាជន ដាក់ការសង្ស័យថា! អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ជាអ្នកបើកភ្លើងខៀវមិនខាន បានទីតាំងបនល្បែងនេះបើកលេងបានដោយរលូន.!។
ប្រភពដដែលបានឲ្យដឹងទៀតថា! ទីតាំងល្បែងសុីសងតាមប្រព័ន្ធអនឡាញភ្នាល់ចាក់បាល់ខុសច្បាប់ គ្រប់ប្រភេទ មួយកន្លែងនៅក្នុងទឹកដី ខណ្ឌបឹងកេងកង ឃើញដំណើរការបើកលេងអនាធិតេយ្យ ធ្វើឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋាន មានការព្រួយបារម្ភជាខ្លាំង ខ្លាចប្តី និងកូនពួកគាត់ បោះបង់ការងារចោល នាំគ្នាលេងល្បែងខុសច្បាប់ទាំងនេះ ជាហេតុខ្លាចកើតមាននូវ អំពីចោរកម្ម និងបទល្មើស ដូចជាលួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាដើម។ ហើយពួកគាត់បានលើកឡើងថា! ឯណាទៅ ភូមិ.ឃុំ.សង្កាត់.មានសុវត្ថិភាពទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញឲ្យមន្ត្រីមូលដ្ឋាន អនុវត្ត កន្លងមក៕
អង្គភាពយើងខ្ញុំផ្សព្វផ្សាយតាមវិជ្ជាជីវៈរបស់សារព័ត៌មានគ្មានគោលបំណងញុះញង់ក៏បែកបំបាក់ស្ថាប័នមួយណាឡើយសូមអរគុណ។

No comments:

Post a Comment

Pages