លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាលខេត្តគោរពទង់ជាតិ ព្រឹកថ្ងៃចន្ទ ========== - គេហទំព័រ រស្មីភ្នំមាស
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ រស្មីភ្នំមាស មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ>>

Breaking

Post Top Ad

Your Ad Spot

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាលខេត្តគោរពទង់ជាតិ ព្រឹកថ្ងៃចន្ទ ==========

 


បន្ទាយមានជ័យ: នៅព្រឹកថ្ងៃចន្ទ ១ កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ ត្រូវនឹងថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំ កងកម្លាំងនគរបាលទូទាំងខេត្ត គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ។


ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោក-លោកស្រី នាយការិយាល័យ និងមន្រ្តីនគរបាលជាច្រើនរូប នៅក្នុងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។

ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានថ្លែងនូវការកោតសរសើរចំពោះ អស់លោក លោកស្រី ថ្នាក់ដឹកនាំ និងពលនគរបាលចំណុះស្នងការដ្ឋានទាំងអស់ ដែលបានយកចិត្តទុកដាក់បំពេញការងារប្រចាំការ យាមល្បាត ការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងឱកាសពិធីបុណ្យអំទូក ប្រពៃណីជាតិបានយ៉ាងល្អ  និងបានជម្រុញដល់កម្លាំងទាំងអស់ត្រូវគោរពច្បាប់ គោរពវិន័យ គោរពបទបញ្ជា និងត្រូវធ្វើអនាម័យឲ្យស្អាតជាប្រចាំនៅទីកន្លែងធ្វើការ ដើម្បីសុខមាលភាពទាំងអស់គ្នា៕






























No comments:

Post a Comment

Pages